ព័ត៌មានជាតិ

ក្មេងស្រីអាយុ១៥ឆ្នាំ លួចរត់គេចចេញពីផ្ទះ ខឹងឪពុកម្តាយស្តីបន្ទោសពីរឿងរៀន

​ត្បូងឃ្មុំៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្មេង​ស្រី​អាយុ​១៥​ឆ្នាំ​ម្នាក់​ បាន​រត់​ចេញពីផ្ទះ​ក្រោយ​ពី​ទទួល​រង​ការ​ស្តីបន្ទោស​ពី​ក្រុម​គ្រួសារ​ ពាក់ព័ន្ធ​និង​បញ្ហា​រៀនសូត្រ​។​ ប្រភព​ពី​ម្តាយ​ក្មេង​ស្រី ​បាន​រត់​ចេញពីផ្ទះ ​គឺ​វេលា​យប់​ម៉ោង​១១​ជិត​ពាក់កណ្តាល​អ​ធ្រា​ត្រថ្ងៃ​ទី​១២​ កុម្ភៈ​ឆ្នាំ​២០១៩​នេះ​។​ ក្មេង​ស្រី​ខាងលើ​ មានឈ្មោះ​ទន់​ មុន្នី​រចនា​ អាយុ​ ១៥​ឆ្នាំ​មាន​ទីលំនៅ​ជាមួយ​ឪពុក​ម្តាយ​ស្ថិត​ក្នុងភូមិ​ធ្លក​ សង្កាត់​សួង​ ក្រុង​សួង​ខេត្ត​ត្បូងឃ្មុំ​។​

​​ប្រភព​ពី​ម្តាយ​ក្មេង​ស្រី​បានឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ ក្មេង​ស្រី​ខាងលើ​បាន​អង្គុយ​ញាំ​បាយ​ ជាមួយ​គាត់​ ហើយ​គាត់​សួរ​ទៅ​កូនស្រី​ថា​ ទៅ​រៀន​រាល់ថ្ងៃ​មិន​ដែល​ឃើញ​សៀវភៅ​ តាមដាន​ការ​សិក្សា​អ​ញ្ចឹ​ង​? ​កូនស្រី​ឆ្លើយ​ថា ​គ្រូ​ធ្វើ​បាត់​សៀវភៅ​នោះ​ហើយ​ ហើយ​កូនស្រី​ក៏​ដើរ​ចូល​ទៅ​ក្នុង​បន្ទប់​ រហូត​ដល់​ម៉ោង​ប្រហែល​១១​យប់​ ឪពុក​បានឮសំឡេង​អូស​កៅអី​ ប៉ុន្តែ​មិន​បាន​ចាប់អារម្មណ៍ ​ចេញ​មក​មើល​ទេ​។ ​លុះដល់​ម៉ោង​០៦ និង៣០​នាទី​ព្រឹក​ ឪពុក​បាន​គោះ​ទ្វារ​បន្ទប់​ហៅ​កូនស្រី​តែ​ស្ងាត់ឈឹង​។

​គាត់​ក៏​ឡើង​ទៅ​បើក​បង្អួច ​ទើប​ដឹង​ថា​ កូនស្រី​ចេញពីផ្ទះ​តាម​ទ្វារ​ក្រោយ​បាត់​ទៅ​ហើយ​ ដោយ​ទុក​សំបុត្រ​១​ច្បាប់​នៅ​ក្នុង​បន្ទប់​៕

មតិយោបល់