ការប្រើប្រាស់បណ្តាញសង្គម Facebook ជៀសមិនផុតពីការធុញទ្រាន់ ឬរំខានដោយមិត្តណាមួយផ្សេងឡើយ ដែលអាចឈានទៅដល់ការប្លុក (Block) គ្នាទៅវិញទៅមកបានថែមទៀត។ ទោះជាយ៉ាងណា វិធីប្លុកមិត្តភក្តិ នៅលើបណ្តាញទំនាក់ទំនងសង្គមយក្សមួយនេះ ពិតជាមានការងាយស្រួល ក៏ប៉ុន្តែវិធី Unblock ប្រែមកថា ដោះចោលការប្លុកវិញ ហាក់ដូចជាពុំសូវមានអ្នកដឹងច្រើននោះទេ។
ឥឡូវនេះ ប្រិយមិត្តមិនចាំបាច់ឆ្ងល់ពីរបៀប Unblock ឬត្រូវការរត់ទៅរកជំនួយដទៃទៀតឡើយ ដោយគ្រាន់តែធ្វើតាមរបៀបងាយៗដែលបានបង្ហាញនៅខាងក្រោមនេះ៖
វិធីអនុវត្តនៅលើ iPhone
១ – ចុចលើប៊ូតុង ត្រេ ៣ ជួរ បន្ទាប់មកអូសចុះក្រោមបន្តិច
២ – រួចជ្រើសរើសយកប៊ូតុង Blocking
៣ – មើលនៅលើផ្ទាំង Blocked users នឹងឃើញមានឈ្មោះមិត្តភក្តិទាំងឡាយដែលបានប្លុកកាលពីមុន
៤ – ចុចលើប៊ូតុង Unblock ដែលស្ថិតនៅចំផ្នែកខាងស្តាំនៃឈ្មោះមិត្តណាមួយ ដើម្បីដោះចោលការប្លុកវិញ
៥ – ចុចជ្រើសរើសយកប៊ូតុង Unblock ម្តងទៀត ដើម្បីបញ្ជាក់ដំណើរការ
ចំណាំ៖ ក្រោយពេល Unblock មិត្តភក្តិណាមួយរួច ប្រិយមិត្តនៅមិត្តទាន់ក្លាយជាមិត្ត (Friend) និងគ្នានៅក្នុងបណ្តាញសង្គម Facebook ឡើយ៕
មតិយោបល់