ព័ត៌មានជាតិ

សមត្ថកិច្ចខណ្ឌ៧មករាចុះបង្ក្រាប ទីតាំងល្បែងអាប៉ោងនៅបុរីកីឡា ឃាត់ខ្លួនជនសង្ស័យម្នាក់

ភ្នំពេញ: ស្ត្រីម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌ៧មករាចាប់ឃាត់ខ្លួនពាក់ព័ន្ធករណីល្បែងអាប៉ោងនៅបុរីកីឡា។
ហេតុការណ៍ចុះបង្ក្រាប់ខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង ៥នឹង៥០នាទីថ្ងៃ១៩ខែឧសភា ឆ្នាំ២០១៧តាមបណ្ដោយផ្លូវលេខ២១១នៅចំណុចអាគារទី៦បុរីកីឡា ស្ថិតនៅក្នុងសង្កាត់វាល់វង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាជនសង្ស័យមានឈ្មោះ ឌឿង វ៉ាត ភេទ ស្រី អាយុ ៦២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបុរីកីឡា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីសមត្ថកិច្ចដដែលបានបន្តប្រាប់ឲ្យដឹងទៀតថា មុនពេលឈានដល់ការឃាត់ខ្លួនជនសង្ស័យរូបនេះគឺកម្លាំងនគរបាលខណ្ឌ៧មករា កំពុងល្បាតក្នុងមូលដ្នានខណ:ល្បាតមកដល់អគារ៦បុរីកីឡា ស្រ្តីខាងលើកំពុងបាញ់មេអាប៉ោង ក៏ត្រូវកម្លាំងនគរបាលខណ្ឌ៧មករាធ្វើការឃាត់ខ្លួនតែមង្ត។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំងនគរបាលខណ្ឌ៧មករា នាំមកសាកសួរ និងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

មតិយោបល់