ព័ត៌មានជាតិ

ស្រវឹងស្រាបង្កហិង្សាចាក់ប្រពន្ឋត្រូវបានចាប់ខ្លួន

ក្រចេះ បុរសជាប្តីត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីស្រវឹងស្រាបង្កហិង្សាដោយប្រើកាំបិតចាក់ប្រពន្ឋរបស់ខ្លួន
នៅថ្ងទី៧ ខែកក្កដា ឆ្នាំ២០១៩ក្នុងភូមិគ្រង ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។

បុរសជាប្តីឈ្មោះផាត ភឿន អាយុ៣៧ឆ្នាំមានជាប្រពន្ធឈ្មោះ សារ៉ន ស្រីមុំ អាយុ៣១ឆ្នាំអ្នកទាំង២
រស់នៅភូមិគ្រង ឃុំស្នួល ស្រុកស្នួល ខេត្តកណ្តាល។

តាមសមត្ថកិច្ចឲ្យដឹងថានៅយប់ថ្ងៃកើតហេតុទី៧ ខែកក្កដា ឆ្នាំ២០១៩ពេលស្រ្តីជាប្រពន្ធបានមកពីរកចាប់ក្តាមពេលមកដល់ផ្ទះជនជាប្តីស្រវឹងស្រាបានរករឿងវាយបំផ្លាញទ្រព្យសម្បត្តិនិងវាយទៅលើស្រ្តីជាប្រពន្ឋ ឈានដល់យកកូនកាំបិតមកចាក់ បណ្តាលឲ្យមានរបួស២កន្លែងលើភ្លៅ និងជង្គង់។
ក្រោយពេលកើតហេតុបុរសជាប្តីត្រូវបាននគរបាលចាប់ខ្លួន៕

មតិយោបល់