ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ លោក ម៉ុង មុនីសោភា ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោស ជនជាប់ចោទឈ្មោះ ឈិត បូរី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅ ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ ដាក់ពន្ធនាគារកំណត់១០ឆ្នាំ ពីបទឃាតកម្ម លើជនរងគ្រោះឈ្មោះ គា ហ៊ន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរ មេជាងសំណង់ ប្រព្រឹត្តកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ នៅការដ្ឋានសាងសង់ផ្ទះល្វែង ផ្លូវបេតុង ភូមិសំបួរ ខណ្ឌដង្កោ រាជធានីភ្នំពេញ យោងតាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។
នៅក្នុងសវនាការកាលពីរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧កន្លងទៅ ជនជាប់ចោទបានសារភាពថា ខ្លួនពិតជាបានវាយជនរងគ្រោះឈ្មោះ គា ហ៊ន មេជាងចំនួន៣ដំបង បណ្តាលឲ្យស្លាប់ពិតមែន ព្រោះខឹងជនរងគ្រោះ ជំពាក់ប្រាក់ចំនួន ៤០,០០០រៀល មិនសង និងបានវាយរូបគេថែមទៀត៕
https://youtu.be/ztY1L5dz7kY
មតិយោបល់