ព័ត៌មានជាតិ

រថយន្តឡិចស៊ីសបើកបញ្ច្រាសផ្លូវទៅបុកម៉ូតូក្មេងសិស្សសាលា របួសបាក់ជើងស្តាំហើយរត់គេចបាត់

ភ្នំពេញ: យុវជនជាសិស្សសាលាម្នាក់ រងរបួសបាក់ជើងស្តាំ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយរថយន្តឡិចស៊ីស ៣០០ បើកលើផ្លូវបញ្ច្រាសទិសដីចរាចរណ៍ ទៅបុកម៉ូតូក្មេងរងគ្រោះ លើផ្លូវអថិភាព កាលពីវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅលើផ្លូវសហព័ន្ធរុស្សី មុខផ្សារសិនជូរី ភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ យុវជនរងគ្រោះ ជាសិស្សសាលា អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូ និច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HI-5171 ជិះពីលិចទៅកើត ក្នុងបំណងទៅសាលារៀនពោធិចិនតុង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តឡិចស៊ីសRX300 ពណ៌ខ្មៅ មិនចាំស្លាកលេខ បើកបរពីកើតទីលិច ដល់ចំណុចខាងលើ ឆ្លងផ្លូវប្តូរគន្លង មកបើកលើផ្លូវបញ្ច្រាសទិសដៅចរាចរណ៍ ទើបជ្រុលមកបុកម៉ូតូជនរងគ្រោះ បណ្តាលឲ្យរងរបួសបាក់ជើងស្តាំភ្លាមៗ រថយន្តបន្ថែមល្បឿន បើកគេចចូល សរសៀតាមផ្សារ សិនជូរី ចេញទៅផ្លូវ២០០៤ បោះពួយ ទៅទិសខាងកើតបាត់ស្រមោល ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានក្រុមគ្រួសារប្រជាពលរដ្ឋជួយដឹកតាមម៉ូតូកង់បីយកទៅពេទ្យ៕

មតិយោបល់