ព័ត៌មានជាតិ

អុញ! រំលោភកូនបង្កើតខ្លួនឯងសម្រេចដល់ទៅ២០លើក ទើបតែបែកការណ៍ជាប់ខ្នោះបានសម្រេច!

ស្ទឹងត្រែងៈ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មានហេតុការណ៍គួរឲ្យហួសចិត្តមួយបានកើតឡើង បន្ទាប់ពីមានឪពុកល្មោភកាមម្នាក់ បានធ្វើសកម្មភាពចាប់រំលោភកូនស្រីបង្កើតខ្លួនឯង ដែលទើបតែមានអាយុ១៤ឆ្នាំ បានសម្រេចរហូតទៅដល់២០លើក ចុងក្រោយបែកការណ៍ ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង។

ការចាប់ខ្លួនឪពុកតិរច្ឆាននេះ បានធ្វើឡើងកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិកោះហិប ឃុំអូស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យដែលចាប់រំលោភកូនស្រីរបស់ខ្លួនឯងខាងលើមានឈ្មោះ ជិត ម៉ៅ អាយុ៣៥ឆ្នាំ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ។

ប្រភពដដែលបន្តថា នៅចំពោះមុខសមត្ថកិច្ច ឪពុកថ្លើមខ្មៅខាងលើនេះបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភ កូនបង្កើតរបស់ខ្លួនពិតប្រាកដមែន ខណៈដែលប្រពន្ធមិននៅផ្ទះ តែបានសម្រេចតែ២លើកទេ។

ប៉ុន្ដែបើតាមការរៀបរាប់របស់ក្មេងស្រីរងគ្រោះ បានឲ្យថា ជនសង្ស័យជាឪពុកនេះ បានចាប់រំលោភខ្លួន តាំងពីរដូវបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០១៦មកម្ល៉េះ មិនមែន២លើកទេ រហូតមកដល់ពេលនេះ មានចំនួន២លើកមកហើយ ដែលការធ្វើសកម្មភាពនេះ គឺធ្វើឡើងនៅពេលយប់ចំណុចលើផ្ទះខ្សាច់មាត់ទន្លេ និងនៅលើទូក ពេលទៅនេសាទត្រី។

ប្រភពដដែលបន្តថា ពេលរំលោភម្តងៗ ជនសង្ស័យជាឪពុកតែងតែគំរាមខ្លួនថា ហ៊ានតែប្រាប់គេនឹងសម្លាប់ទាំងម្តាយទាំងកូន ទើបខ្លួនមិនហ៊ានប្រាប់ម្តាយ។ ក្រោយមកម្តាយ តាមទាន់បាន ទើបការណ៍ប្តឹងសមត្ថកិច្ចឈានដល់ការចាប់ខ្លួនបែបនេះ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងត្រៀមបញ្ជូនខ្លួនទៅកាន់តុលាការហើយនៅរសៀលថ្ងៃទី២០ ខែឧសភានេះ៕

មតិយោបល់