ព័ត៌មានជាតិ

យុវជនម្នាក់​​ ផឹកស្រាស្រវឹង ប្រើអំពើហិង្សាក្នុងគ្រួសារ រួចរត់ទៅចងកសម្លាប់ខ្លួន

កំពង់ធំ: កាលពីវេលាម៉ោងប្រមាណ១៨និង៧នាទីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ មានករណីបុរសម្នាក់ បានចងកសម្លាប់ខ្លួនបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតនៅក្នុងភូមិគុហ៍បារ៉ែង ឃុំអណ្ដូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ ។

ជនរងគ្រោះឈ្មោះ យន យ៉េ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ-ឃុំកើតហេតុ ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ ជនរងគ្រោះស្រវឹងស្រាសុំលុយឪពុកម្តាយមិនបាន ប្រើអំពើហិង្សាក្នុងគ្រួសារ រករឿងឪពុកម្តាយរបស់ខ្លួន ហើយបានវាយចានឆ្នាំង រួចដើរទៅឡើងលើផ្ទះរបស់បងស្រីខ្លួន ដែលជាទម្លាប់របស់ជនរងគ្រោះ នៅពេលខឹងឪពុកម្តាយម្តងៗ ។ លុះមកដល់វេលាម៉ោងកើតហេតុ បងស្រីឃើញប្អូនប្រុសបាត់ស្ងាត់យូរពេក បងស្រីរបស់ជនរងគ្រោះសង្ស័យក៏លួចបើកបង្អួចមើល ស្រាប់តែឃើញប្អូនបានចងកនៅលើផ្ទះរបស់ខ្លួនបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ មិនអាចជួយសង្រ្គោះទាន់នោះទេ ។

មូលហេតុ៖ ករណីដែលជនរងគ្រោះចងកធ្វើអត្តឃាតនោះ បណ្តាលមកពីផឹកស្រាស្រវឹងខឹងឪពុកម្តាយស្តីជេរ ។ សូមបញ្ជាក់ថា ជនរងគ្រោះ មានសតិមិនគ្រប់លក្ខណ:នោះទេ ។

ក្រោយពីទទួលដំណឹងខាងលើនេះភ្លាម សមត្ថកិច្ច បានចុះពិនិត្យសាកសព ។ តាមការពិនិត្យ ជនរងគ្រោះស្លាប់ដោយសារចងកសម្លាប់ខ្លួនពិតប្រាកដមែន។
ក្រោយពីពិនិត្យរួច បានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់