ព័ត៌មានជាតិ

First News៖ និស្សិតរៀននៅសាលាច្បាប់ឆ្នាំទី៤ ម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់

ភ្នំពេញៈ នៅមុននេះបន្តិច មានសេចក្តីរាយការណ៍មួយ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានបណ្ដាលឲ្យនិសិត្សម្នាក់ស្លាប់ ហេតុការណ៍នេះដែរ បានកើតទ្បើងនៅតាមបណ្ដោយផ្លូវ ២៧១ សង្កាត់ទូលទំពូង២ ខណ្ឌចំកាមន រាជធានីភ្នំពេញ។

នៅមុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូតែម្នាក់ឯង មកពីស្រុកស្អាង ទៅផ្ទះជួលនៅស្ទឹងមានជ័យ ដោយជិះតាមបណ្តោយផ្លូវ ២៧១ ខណៈមកចំណុចកើតហេតុ ក៏ត្រូវបានរថយន្តមួយគ្រឿង ជិះមកប៉ះគាត់ បណ្ដាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងហេតុ។

មានការផ្សាយផ្ទាល់ នៅលើផេកហ្វេប៊ុក Post News Media ផងដែរ៕

មតិយោបល់