ភ្នំពេញៈ រថយន្តតាកូម៉ា១បាំងកន្លះ១គ្រឿង ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ធ្លាក់ចូលក្នុងទឹកស្រែ ដោយមិនដឹងថា អ្នកបើកបរស្រវឹងស្រា ឬបែបណានោះទេ ប៉ុន្តែសំណាងល្អ ដែលមិនបានបុករបងថ្ម ទើបពុំមានអ្នកស្លាប់ ដោយនៅសល់តែ១ចំអាមប៉ុណ្ណោះ បុករបងថ្មនោះ ដែលអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់ស្លាប់ ឬរបួសទៅហើយ។
ហេតុការណ៍នេះ មិនដឹងថាកើតឡើងតាំងពីពេលណាទេ ប៉ុន្តែត្រូវបានប្រជាពលរដ្ ឋប្រទះឃើញ នៅវេលាម៉ោង៥ព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ នៅខាងជើងភូមិស្នួលខ្ពស់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
រថយន្តខាងលើ ម៉ាកតាកូម៉ា ពណ៌ស្លែរ១បាំងកន្លះ ពាក់ស្លាកលេខ ភ្នំពេញ2F-6294 ហើយមិនត្រូវបានគេស្គាល់ម្ចាស់នៅឡើយ។
ប្រជាពលរដ្ឋ បាននិយាយថា គាត់មិនដឹងថា រថយន្តនោះធ្លាក់ទឹកតាំងពីពេល ណានោះទេ ប៉ុន្តែសង្ស័យតាំងពីវេលាម៉ោងប្រហែល៩យប់ថ្ងៃទី១៧ ខែកញ្ញាម្ល៉េះ ព្រោះខណៈនោះ គាត់បានឮសំទ្បេងរថយន្តរោទិ៍ខ្លាំងៗ និងមានសំទ្បេងក្ដូងក្ឌាំង។
លុះដល់វេលាម៉ោង៥ព្រឹកថ្ងៃទី១៨ ទើបប្រទះឃើញរថយន្តនេះ ធ្លាក់ទឹកក្បែររបងដូចគេ ចូលចតហើយបើពិនិត្យមើស្ថានភាពជាក់ស្ដែង ឃើញថារថយន្តនេះ បើកលឿនណាស់ បម្រុងធ្លាក់រណ្ដៅជ្រៅ នៅក្បែរនោះទៅហើយ និងប្រុងបុករបងថ្មថែមទៀងផង ខ្វះតែ១ចំអាមប៉ុណ្ណោះ។ ប្រសិនបើបុករបងថ្មវិញ ប្រហែលអ្នកបើកបរ ឬអ្នកជិះជាមួយត្រូវស្លាប់ ឬរងរបួសមិនខានឡើយ ខណៈភ្លាមៗនោះ ទំនងម្ចាស់អូសដែរ តែអូសមិនរួចទើបទុកចោលតែម្ដង៕
មតិយោបល់