ទឹកប្រាក់ទំហំ ១១០លានដុល្លារអាមេរិកថ្មី ត្រូវបានផ្ដល់ជូនប្រទេសបង់ក្លាដេស ពីធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB ជាកម្ចីសម្រាប់វិនិយោគទៅលើវិស័យឯកជន និងគម្រោងហេដ្ឋារចនាសម្ព័ន្ធ។
“ការវិនិយោគកម្រិតទាបនៅក្នុងហេដ្ឋារចនាសម្ព័ន្ធគឺបានជះឥទ្ធិពលដល់ការអភិវឌ្ឍន៍ និងកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសបង់ក្លាដេស។ ទឹកប្រាក់កម្ចីនេះនឹងត្រូវយកទៅធ្វើការបន្ថែមប្រព័ន្ធអគ្គីសនី ផ្លូវថ្នល់ និងបណ្ដាញប្រព័ន្ធទឹកនៅក្នុងតំបន់ជនបទ ហើយវាគួរណាស់តែមានការវិនិយោគដោយផ្ទាល់ពីបរទេស។” នេះជាសម្ដីរបស់ Peter Marro អ្នកឯកទេសហរិញ្ញវត្ថុសកលប្រចាំអាស៊ីខាងត្បូងរបស់ ADB។
នៅក្នុងឯកសារបានបញ្ជាក់ថា រដ្ឋាភិបាលបង់ក្លាដេសគឺជាអ្នកចំណាយធំជាងគេទៅលើហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេស ប៉ុន្តែម្នាក់ឯងមិនអាចផ្ដល់នូវហរិញ្ញវត្ថុគ្រប់គ្រានទៅតាមតម្រូវការនោះទេ៕
មតិយោបល់