បាត់ដំបងៈ ថ្ងៃព្រហស្បតិ៍ ០៣រោច ខែ បុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ ២០២២ នៅវេលាម៉ោង ៩និង៣០នាទីព្រឹក ស្ថិតនៅក្នុងវត្តអំពិលប្រាំដើម ភូមិអំពិល ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង មានករណីអគ្គិភ័យបានកើតឡើងចំនួន០១លើក បណ្តាលឲ្យឆេះកុដ្ឋិលោកចំនួន០១បន្ទប់ (ឆេះទាំងស្រុង) ទំហំ ៣.៥x៥ មែត្រ ធ្វើពីថ្មជញ្ជាំងឥដ្ឋដំបូលប្រក់បេតុង របស់លោកឈ្មោះ ជិន ទៀង ភេទ ប្រុស ព្រះជន្ម ៥០វស្សា គង់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ ។
មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី (ព្រះសង្ឃមិននៅនិមន្តបិណ្យបាត) ។
សម្ភារខូចខាតរួមមាន៖
– ឆេះកុដ្ឋិចំនួន ០១បន្ទប់
– ឆេះសម្ភារប្រើប្រាស់ក្នុងកុដ្ឋិទាំងស្រុង
– សរុបគិតជាទឹកប្រាក់អស់ប្រហែល ០៣លានរៀល ។
ភ្លាមៗនោះ កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ០១គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន ០១រថយន្ត ពន្លត់បានមិនឲ្យឆេះរាលដាលបន្ត៕
មតិយោបល់