ភ្នំពេញៈ កម្មករសំណង់មានប្រុសមានស្រីចំនួន៥នាក់បានធ្លាក់ពីលើការដ្ឋានសំណង់ស្ថានីយ៍វិទ្យុជាតិ FM 96 ក្នុងក្រសួងព័ត៌មានបណ្តាលឲ្យរងរបួស ធ្ងន់និងស្រាល ហើយក៏ត្រូវបានគេជួយហៅរថយន្តសង្គ្រោះដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែតភ្លាមៗដែរ។
ហេតុការណ៍នេះបានកើតមានឡើងកាលពីម៉ោងជិត៩ព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ នៅកន្លែងការដ្ឋានសំណង់ក្នុងក្រសួងព័ត៌មាន ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ជនរងគ្រោះទាំង៥ខាងលើនោះ ទី១រងរបួសធ្ងន់ ឈ្មោះ ផល្លី ប្រុស ស្រុកកំណើតនៅ កំពង់ចាម,ទី២ឈ្មោះ ស្រី រីឡូត ភេទស្រី ស្រុកកំណើតនៅក្រចេះ,ទី៣ ឈ្មោះ វើន ភេទប្រុស របួសធ្ងន់ ស្រុកកំណើតនៅកំពង់ចាម,ទី៤ឈ្មោះ ស្រីឃាង ភេទស្រី ស្រុកកំណើតនៅកំពង់ចាម និងទី៥ឈ្មោះប្រុសថេត ស្រុកកំណើតនៅក្រចេះ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គឺមានកម្មករសំណង់នៅក្នុងការដ្ឋានខាងលើបានចូលធ្វើការងាររៀងៗខ្លួន ដោយឡែកមានកម្មករប្រុសស្រី៥នាក់បានកំពុងធ្វើការនៅជាន់ទី២នៃសំណង់ ខណៈដែលធ្វើការក៏ស្រាប់តែឮសូរប្រាវ ដូចមានអ្វីធ្លាក់មកពីលើ ភ្លាមនោះក៏ឃើញមានកម្មករ៥នាក់ ត្រូវបានក្តាកុងប្លាកេសង្កត់ពីលើបណ្តាលឲ្យមានអ្នករងរបួសធ្ងន់និងស្រាល ក្នុងនោះមានប្រុស២នាក់និងស្ត្រីចំនួន៣នាក់។
ក្រោយពេលកើតហេតុ ត្រូវបានក្រុមកម្មករហៅរថយន្តសាមុយមកដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត៕
https://youtu.be/rQ6T-FX48mw
មតិយោបល់