Reuters៖ ប្រទេសរុស្ស៊ីបានអញ្ជើញមេដឹកនាំវ័យក្មេងប្រទេសកូរ៉េខាងជើង លោក គឹម ជុនអ៊ុន ឲ្យចូលរួមនៅក្នុងព្រឹត្តិការណ៍ស្ដីអំពីកិច្ចប្រជុំបញ្ចប់សង្គ្រាមលោកលើកទី២ ហើយនេះទំនងជាដំណើរទស្សនកិច្ចជាផ្លូវការដំបូងរបស់លោក ជុនអ៊ុន ទៅកាន់បរទេស ចាប់តាំងពីក្លាយជាមេដឹកនាំកូរ៉េខាងជើង ឆ្នាំ ២០១១។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតជប៉ុន Asahi Shimbun ចេញផ្សាយនៅថ្ងៃពុធទី១៧ខែធ្នូ ឆ្នាំ ២០១៤។
លោក គឹម ជុនអ៊ុន ប្រហែលជាជួបជាមួយនឹងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌឺមៀ ពូទីន ដើម្បីបង្កើតចំណងមិត្តភាពរវាងរដ្ឋាភិបាលក្រុងព្យុងយ៉ាង និងក្រុងម៉ូស្គូ ហើយក៏ដើម្បីកិច្ចសហប្រតិបត្តិការល្អប្រសើរក្នុងការនាំចេញប្រេងទៅកាន់កូរ៉េខាងជើងផងដែរ។
កាសែតជប៉ុនខាងលើបានបញ្ជាក់ថា លោក គឹម ជុនអ៊ុន នៅមិនទាន់បញ្ជាក់ពីសំណើរអញ្ជើញនោះទេ ពោលគឺមិនទាន់ដឹងថា លោកទៅចូលរួម ឬអត់ទេ៕
មតិយោបល់