រថយន្តប្រភេទ SUV (ទ្វារប្រាំ) ខ្នាតតូច គឺជាប្រភេទរថយន្តដែលត្រូវបានផលិតឡើងសម្រាប់លោកអ្នកដែលចង់សន្សំសំចៃថវិកាទៅលើប្រេងសាំង និងប្រើជាយានជំនិះក្នុងទីក្រុង ឬទីប្រជុំជន។ វាមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ខាងផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែ ក៏ផ្តល់នូវផ្ទៃខាងក្នុងធំទូលាយ និងបំពាក់ប្រព័ន្ធបច្ចេកវិទ្យាទំនើបៗផងដែរ សម្រាប់ស៊េរីចុងក្រោយ ឆ្នាំ ២០១៧-២០១៨ ទាំងនេះ។ Post Tech សូមសម្រាំងយករថយន្តទ្វារប្រាំខ្នាតតូចចំនួន ១០ ម៉ូឌែល ដែលល្អបំផុតមកបង្ហាញជូនលោកអ្នកដូចខាងក្រោម៖
១– Chevy Sonic ស៊េរីឆ្នាំ ២០១៧
- តម្លៃៈ ១៨,៤៥៥ ដុល្លារ
- ម៉ាស៊ីនស៊ីឡាំង ៤ ចំណុះ ១.៨ លីត្រ
- កម្លាំងថាមពល ១៣៨ សេះ

២– VW Golf ស៊េរីឆ្នាំ ២០១៨
- តម្លៃៈ ១៩,៩៨៥ ដុល្លារ
- ម៉ាស៊ីន Turbo ស៊ីឡាំង ៤
- កម្លាំងថាមពល ១៧០ សេះ

៣– Kia Rio 5-Door ស៊េរីឆ្នាំ ២០១៨
- តម្លៃៈ ១៦,៥០០ ដុល្លារ
- ម៉ាស៊ីនស៊ីឡាំង ៤ ចំណុះ ១.៦ លីត្រ
- កម្លាំងថាមពល ១៣៨ សេះ

៤- Toyota Yaris SE ស៊េរីឆ្នាំ ២០១៧
- តម្លៃៈ ១៧,២០០ ដុល្លារ
- ម៉ាស៊ីន Hybrid ស៊ីឡាំង ៤ ចំណុះ ១.៥ លីត្រ
- កម្លាំងថាមពល ៩៩ សេះ

៥- Toyota Corolla iM ស៊េរីឆ្នាំ ២០១៧
- តម្លៃៈ ១៨,៧៥០ ដុល្លារ
- ម៉ាស៊ីនស៊ីឡាំង ៤ ចំណុះ ១.៨ លីត្រ
- កម្លាំងថាមពល ១៣៧ សេះ

៦- Mazda3 5-Door ស៊េរីឆ្នាំ ២០១៧
- តម្លៃៈ ១៩,៩៧០ ដុល្លារ
- ម៉ាស៊ីនស៊ីឡាំង ៤ ចំណុះ ២.០ លីត្រ
- កម្លាំងថាមពល ១៥៥ សេះ

៧- Honda Fit ស៊េរីឆ្នាំ ២០១៧
- តម្លៃៈ ១៦,០៩០ ដុល្លារ
- ម៉ាស៊ីនស៊ីឡាំង ៤ ចំណុះ ១.៥ លីត្រ
- កម្លាំងថាមពល ១៣០ សេះ

៨- Ford Focus SE Hatch ស៊េរីឆ្នាំ ២០១៧
- តម្លៃៈ ១៩,៧៦៥ ដុល្លារ
- ម៉ាស៊ីនស៊ីឡាំង ៤ ចំណុះ ២.០ លីត្រ
- កម្លាំងថាមពល ១៦០ សេះ

៩- Nissan Versa Note ស៊េរីឆ្នាំ ២០១៧
- តម្លៃៈ ១៥,៤៨០ ដុល្លារ
- ម៉ាស៊ីនស៊ីឡាំង ៤ ចំណុះ ១.៦ លីត្រ
- កម្លាំងថាមពល ១០៩ សេះ

១០- Honda Civic Hatchback ស៊េរី ២០១៧
- តម្លៃៈ ១៩,៧០០ ដុល្លារ
- ម៉ាស៊ីន Turbo ស៊ីឡាំង ៤ ចំណុះ ១.៥ លីត្រ
- កម្លាំងថាមពល ១៨០ សេះ

ប្រភពព័ត៌មានៈ popularmechanics
មតិយោបល់