ភ្នំពេញៈ ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ខណៈក្រោកពីដេកទៅដកឌុយកង្ហាពីព្រីភ្លើងស្រាប់តែឆ្លងចរន្តបណ្តាលអោយឆក់ត្រូវបានឪពុកម្តាយដឹកតាមម៉ូតូមកសង្គ្រោះនៅមន្ទីពេទ្យព្រះកុសុមៈតែអកុសលបានស្លាប់ក្រោយពីបញ្ជូនដល់មន្ទីពេទ្យ។
ករណីនេះបង្ករភ្ញាក់ផ្អើកាលពីម៉ោង០៨និង៣០នាទីព្រឹកថ្ងៃទី ២២ឧសភា២០១៧នៅការដ្ឋានសំណង់ភូមិច្រេសសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញ។
សពក្មេងរងគ្រោះនោះមានឈ្មោះយឿ យ៉ុត អាយុ១៤ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅការដ្ឋានសំណង់ជាមួយឪពុកម្តាយភូមិច្រេសសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញនិងមានស្រុកកំណើតនៅភូមិឬស្សីជុកឃុំសៀងក្វៀង ស្រុកកំចាយមា ខេត្តព្រៃវែង។
ប្រភពត៌មានបានឱ្យថាយោងតាមសំដីសាច់ញាតិបានប្រាប់ថាមុនកើតហេតុក្រោយពីកុមារាខាងលើក្រោកពីដេកបានទៅដកឌុយកង្ហាចេញពីព្រីភ្លើង(ដែលមានសភាពបែក)ខណៈដកស្រាប់តែបណ្តាលអោយឆក់ប្រកាច់ភ្លាមៗខណៈនោះក្មេងដែលនៅក្បែនោះបានស្រែកហៅឪពុកម្តាយក្មេងរងគ្រោះដែលកំពុងធ្វើការក្បែនោះអោយមកជួយនិងដឹកមកសង្គ្រោះនៅមន្ទីពេទ្យព្រះកុសុមះតែអកុសល់ក្មេងខាងលើបានស្លាប់ក្រោយបញ្ជូនមកដល់មន្ទីពេទ្យ។
បច្ចុប្បន្នសពក្មេងខាងលើត្រូវបានឪពុកម្តាយដឹកតាមរថយន្តយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕
មតិយោបល់