ព័ត៌មានជាតិ

នៅព្រឹកនេះ! រដ្ឋបាលរាជធានីភ្នំពេញ ដាក់ឲ្យដំណើរការសាឡាងខ្នាតធំ២គ្រឿង ដឹកយានយន្តឆ្លងកាត់ទន្លេបាសាក់ ទៅកោះនរា

ភ្នំពេញ: យោងតាមផេក មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះថា នៅព្រឹកនេះ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឲ្យដំណើរការសាឡាងខ្នាតធំចំនួន២គ្រឿង ដឹកយានយន្តឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ពីកោះពេជ្រ ទៅកោះនរា ចាប់ពីម៉ោង ៥និង៣០នាទីព្រឹក ដល់ម៉ោង ២០និង០០យប់ ដើម្បីកាត់បន្ថយការកកស្ទះ ចរាចរណ៍លើស្ពានព្រះមុនីវង្ស ក្នុងខណ្ឌចម្ការមន និងខណ្ឌច្បារអំពៅ ។ ដូច្នេះសូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរដោយសុវត្ថិភាព ៕

មតិយោបល់