ព័ត៌មានជាតិ

អុញ! យុវជនម្នាក់ជិះម៉ូតូបុកគោដើរឆ្លងផ្លូវ ស្លាប់ភ្លាមៗ!

កំពង់ស្ពឺ: លោកអធិការស្រុកថ្ពង បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីយុវជនម្នាក់ បានជិះម៉ូតូទៅបុកគោដែលកំពុងដើរឆ្លងផ្លូវ បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង២០នាទី ល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវលេខ៤៤ គីឡូម៉ែត្រលេខ១០៤-១០៥ ត្រង់ចំណុចភូមិចំបក់ធំ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា ជនរងគ្រោះដែលស្លាប់ខាងលើមានឈ្មោះ អឿន សំអុល (ហៅទន់) ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅភូមិអន្លង់ជ្រៃ ឃុំប្រាំបីមុម ស្រុកថ្ពង បានជិះម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ1BM-0864 មានពាក់មួកសុវត្ថិភាព លុះជិះដល់ចំណុចកើតហេតុខាងលើ ក៏បានបុកគោដែលកំពុងដើរឆ្លងផ្លូវ បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុតែម្តង។

ក្រោយពីកើតហេតុហើយនោះ សមត្ថកិច្ចជំនាញបានចុះមកធ្វើការត្រួតពិនិត្យរួចប្រគល់សាកសពឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕

មតិយោបល់