ព័ត៌មានជាតិ

ជនបរទេសម្នាក់រងរបួសធ្ងន់ ក្នុងករណីក្រឡាប់រថយន្ត នៅក្រុងសំរោង!

ឧត្តរមានជ័យ: កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ឡានក្រឡាប់បង្កឡើងដោយខ្លួនឯង នៅត្រង់ចំណុចភូមិថ្នល់បត់ សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

អ្នកបើកបរឈ្មោះ Malayeri Hossein ភេទប្រុស អាយុ៤៤ឆ្នាំ ជាជនជាតិIRAN បើកបរពីទិសខាងជើងទៅទិសខាងត្បូង(រងរបួសធ្ងន់ បាក់កំភួនជើងខាងឆ្វេង)។

ក្រោយកើតហេតុកម្លាំងប៉ុស្ដិ៍បានចុះទៅដល់កន្លែងកើតហេតុ និងបានសហការជាមួយជំនាញចរាចរណ៍ខេត្ត និងបានហៅឡានពេទ្យដឹងអ្នករងរបួសទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត រីឯវត្ថុតាងយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត៕

មតិយោបល់