បាត់ដំបងៈ តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post Newsប្រចាំខេត្តបាត់ដំបង បានឲ្យដឹងថា យ៉ាងហោចណាស់ មានក្មេងប្រុសម្នាក់ទៀត ដែលស្លាប់ដោយសារតែករណីលង់ទឹក ខណៈដែលឪពុកម្តាយរវល់នឹងការងារ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទី ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិអូចណិប ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឲ្យដឹងថា ក្មេងប្រុសរងគ្រោះខាងលើនេះ មានឈ្មោះ លឹម យី អាយុ ៣ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។
ចំណែកមូលហេតុ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា មកពីក្មេងរងគ្រោះចុះលេងក្នុងស្រះទឹក ខណៈដែលឪពុកម្តាយមិនបានមើល ព្រោះតែជាប់រវល់ធ្វើការ ទើបកូនលង់ទឹកស្លាប់បែបនេះ៕

មតិយោបល់