ផ្ទះ ព័ត៌មានជាតិ សមត្ថកិច្ចឃាត...

សមត្ថកិច្ចឃាត់ខ្លួនយុវជនម្នាក់ក្នុងផ្ទះសំណាក់ហាវៃករណី…

0

រតនគិរី: នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១៩និង៤៥នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានចុះត្រួតពិនិត្យក្នុងបន្ទប់លេខ២B ផ្ទះសំណាក់ហាវៃ ស្ថិតនៅភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី បានឃាត់ខ្លួនជនសង្ស័យម្នាក់មុខសញ្ញា ដែលពាក់ពន្ធ័បទល្មើសប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ជនសង្ស័យមានឈ្មោះដូចខាងក្រោម៖

១.ឈ្មោះគង់ វ៉ាត់ណាត់ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ជនសង្ស័យខាងលើបានធ្វើតេស្តទឹកនោមលទ្ធផលវិជ្ជមាន

វត្ថុតាងចាប់យករួមមាន៖
១-ទូរស័ព្ទ០១គ្រឿង
២-សម្ភារ:សេពថ្នាំញៀនមួយចំនួន

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានឃាត់ និងរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យជំនាញ ដើម្បីកសាងសុំណុំរឿង បញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.