ព័ត៌មានជាតិ

ទើបតែអាយុ១៥ឆ្នាំសោះ ដុងតាំងពីតូច ត្រូវសមត្ថកិច្ចឃាត់ខ្លួន!

ព្រៃវែងៈ លោកអធិការស្រុកព្រះស្តេច បានប្រាប់ Post News ថា មានករណីរំលោភសេពសន្ថវៈលើអនីតិជន។

ហេតុការណ៍បានកើតឡើងនៅវេលា២និង៣០នាទី រសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចលើផ្ទះ ឈ្មោះ ទួន អៀង ភេទស្រី អាយុ៩៣ឆ្នាំ ភូមិព្រីង ឃុំក្រាំងស្វាយ ខេត្តព្រៃវែង។

ជនសង្ស័យឈ្មោះ ហន គា ហៅខ្វែក ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ បានធ្វើសម្មភាពចាប់រំលោភសេពសន្ថវៈទៅលើកុមារី ឈ្មោះ ឃ.រ.ស អាយុ៦ឆ្នាំ នៅភូមិឃុំជាមួយគ្នា។

ក្រោយពីសមត្ថកិច្ច បានឃាត់ខ្លួនសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជារំលោភបានសម្រេច ពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួន៕

មតិយោបល់