អ្នកចាំទី ជម្រើសជាតិប៊ែលហ្សិច Thibaut Courtois កំពុងតែពិចារណាក្នុងការចាកចេញឬ មិនចាកចេញបន្ទាប់ពី Real Madrid ទិញបាន Devid De Gea ពីបីសាចក្រហម។
ទាក់ទងនឹងបញ្ហានេះ ក្រុមតោខៀវ Chelsea បានសម្រេចតំឡើងប្រាក់ពលកម្មប្រចាំសប្តាហ៍ដល់ Courtois រហូតដល់ទៅ ១៥០០០០ផោន ដើម្បីជាការលួងចិត្តឲ្យអ្នកចាំទីរូបនេះបន្តនៅជាមួយក្រុមជើងឯក Premire League នេះទៀត។ Courtois ត្រូវផុតកុងត្រាជាមួយតោខៀវ រហូតដល់ឆ្នាំ ២០១៩ ក៍ប៉ុន្តែ ការលេចលឺ នូវពត៌មានទាក់ទងនឹងការចាប់អាម្មណ៍របស់ Real Madrid គឺជាបញ្ហាមួយសម្រាប់ Chelsea។ ហេតុនេះហើយ ដើម្បីរក្សា Courtois ឲ្យបន្តនៅ Chelsea ទៀត មានតែការតំឡើងថ្លៃពលកម្មប៉ុណ្ណោះទើបអាចរក្សាអ្នកចាំទីរូបនេះបាន។
គួរបញ្ជាក់ផងដែរថា Courtois មានថ្លៃឈ្នួលពលកម្មត្រឹម ១០០០០០ផោនក្នុងមួយសប្តាហ៍ តែនៅពេលនេះ គាត់អាចឡើងថ្លៃឈ្នួលពលកម្មរហូតដល់ទៅ ១៥០០០០ផោនក្នុងមួយសប្តាហ៍។ Courtois ប្រហែលជាមិនចាកចេញពី Chelsea ទេ ព្រោះ Real Madrid បានទិញយក De Gea រួចហើយដែលជាបញ្ហាមួយដែល Courtois ត្រូវប្រជែងតំណែង ១១ នាក់ដំបូងជាមួយគ្នា។
ហើយនេះក៍ជាការរក្សាអ្នកចាំទី រូបនេះផងដែរ ព្រោះ Hazard នឹងចាកចេញ ប្រសិនបើCourtois ចាកចេញទៀត វានឹងក្លាយជាបញ្ហាសម្រាប់ Chelsea។




មតិយោបល់