ភ្នំពេញៈ ជនសង្ស័យពីរនាក់ បានជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់ ខណៈជនរងគ្រោះ ចេញពីធ្វើកាហើយកំពុងខលទូរស័ព្ទហៅសង្សារ មកដឹកយកទៅផ្ទះ តែមិនបានសម្រេច ក៏ត្រូវសង្សាររបស់នាងមកទាន់ ជិះដេញតាមទាន់ចាប់ប្រគល់ជូនសមត្ថកិច្ច។
ហេតុការការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវកម្ពុជាក្រោម កែងនិងផ្លូវ២៥៣ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។
ជនសង្ស័យទី១ មានឈ្មោះ ម៉ែង ឌិ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងដែក ស្នាក់នៅផ្ទះជួល ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ស្រុកកោះសូទិន ខេត្តកំពង់ចាម និងទី២មានឈ្មោះ រុំ រដ្ឋា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាងក្រឡឹង ស្នាក់ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើត សងហកាត់ផ្សារដេប៉ូ ខណ្ឌទួលគោក។
តាមសម្តីជនរងគ្រោះ បានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់ បានចេញពីធ្វើការមួយកន្លែង នៅចំណុចកើតហេតុ ហើយបានខលទូរស័ព្ទ ហៅសង្សារឲ្យឌុបបំណងយកទៅផ្ទះ ស្រាប់តែខលហៅសង្សារ មិនទាន់មកដល់ផងក៏លេចមុខជនសង្ស័យពីរនាក់ ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរី០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង1G-3023 បានជិះមកពីក្រោយ ហើយធ្វើសកម្មភាពឆក់កាបូប ដែលរូបគាត់កំពុងកាន់នៅនិងដៃ តែមិនបានសម្រេច ខណៈនោះរូបគាត់ បានស្រែកថា ចោរៗ ជួនពេលដែលសង្សាររបស់គាត់ បានមកដល់ល្មម ឃើញហេតុការណ៍នេះ បានជិះមូតូដេញតាមរហូតដល់ចំណុចមុខប៉ុស្តិ៍ទឹកល្អក់២ ត្រូវបានសង្សារគាត់ធាក់ជនសង្ស័យមួយជើង បណ្តាលឲ្យជនសង្ស័យទាំងពីរនាក់ដួល ត្រូវបានប្រជាពលរដ្ឋស្វាគមន៍ឡើងទ្រោមខ្លួន រួចប្រគល់ជូនសមត្ថកិច្ចតែម្តង។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវបានកម្លាំងសមត្ថកិច្ច បញ្ជូនមកសួរនាំបន្ត នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការទៅតាមផ្លូវច្បាប់៕
មតិយោបល់