ព័ត៌មានជាតិ

រថយន្ត​ដឹក​ស៊ី​ម៉ង​ត៍ផ្តាច់​ជីវិត​អ្នក​ជិះ​ម៉ូតូ​ស្លាប់​យ៉ាង​អាណោចអាធ័ម​

​បុរស​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​នៅ​នឹង​កន្លែងកើតហេតុ​ដោយសារ ហេតុ ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរឲ្យ​រន្ធត់​មួយ​បាន​កើតឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​២ ស្ថិត ក្នុងភូមិ ទួល រកា សង្កាត់​ចាក់​អង្រេ​ក្រោម ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង ១៦ និង​១០​នាទី​ល្ងាច​ថ្ងៃទី ៦ ខែកក្កដា ឆ្នាំ​២០១៤​។​
Dangerous 1
​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​ទាក់ទិន​នឹង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បានឲ្យដឹងថា គ្រោះថ្នាក់​កើតឡើង​ដោយសារ​រថយន្ត​ដឹក​ស៊ីម៉ង់​ម៉ាក​ប៉ុយ​សូ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3P-2645 បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់ គេចខ្លួន​បាត់​បន្ទាប់ ពី បានដឹង​ថា​ខ្លួន​បាន​បើក​បុក​អ្នកដំណើរ​ស្លាប់​។

ដោយឡែក​ជនរងគ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត​ក្នុង​ហេតុការណ៍​ខាងលើ​នេះ​ឈ្មោះ ជៀ​ប ផល្លី អាយុ​២៤​ឆ្នាំ មាន​ស្រុកកំណើត​ខេត្តព្រៃវែង​។ មុន​ជួប​គ្រោះថ្នាក់​ឈ្មោះ ជៀ​ប ផល្លី បាន​ជិះ​ម៉ូតូ​ម៉ាក​សេ ១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៤ 1BW-1664 ចេញពី​ផ្ទះ​បងប្អូន​នៅ​ជិត​កន្លែងកើតហេតុ ឆ្លង​ផ្លូវជាតិ លេខ​២ ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត បំណង​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ លុះ​ឆ្លងផ្លូវ​បាន​ពាក់ កណ្តាល ផ្លូវ ក៏​ត្រូវ​រថយន្ត​បង្កហេតុ​ខាងលើ​ដែល​បើកបរ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ក្នុងទិសដៅ ពី​ត្បូង មក​ជើង ដោយ​ល្បឿន​លឿន បុក​ពីក្រោយ​បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ​ដួល​ហើយ​ត្រូវ រថយន្ត​កិន បែក ក្បាល​ធ្លាយ​ខួរ​ស្លាប់​យ៉ាង​អាណោចអាធ័ម​បំផុត​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​សហការ​ជាមួយស​ម​ត្ថ​កិច្ច​ជំនាញ​ចុះ​ធ្វើ​ការអន្តរាគមន៍​វាស់វែង និង ឃាត់​ទាំង​រថយន្ត​ម៉ូតូ​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ រងចាំ​ដោះ ស្រាយ​នាពេល ក្រោយ​៕

មតិយោបល់