បាត់ដំបងៈ ភ្នាក់ងារ Post News ប្រចាំខេត្តបាត់ដំបង បានរាយការណ៍មកថា ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីចែកចាយគ្រឿងញៀនដោយខុសច្បាប់។
ការចុះបង្រ្កាបនេះបានធ្វើឡើងនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចក្រុមទី៥ ភូមិឆក ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។
ជនសង្ស័យទាំង២នាក់ ទី១មានឈ្មោះ ទន់ វណ្ណៈ ភេទប្រុស អាយុ៣០ឆ្នាំ (ម្ចាស់ផ្ទះ) និងទី២ឈ្មោះ ចែម ប្រុស ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅភូមិអូរប្រប ឃុំសំឡូត ស្រុលសំឡូត ខេត្តបាត់ដំបង។
មុនឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យខាងលើ ដោយមានការដឹកនាំរបស់លោកអធិការ និងសហការជាមួយនគរបាលជំនាញការិយាល័យគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំឡូត បានចុះបង្រ្កាបគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ ឃាត់ខ្លួនបានជនសង្ស័យទាំង២នាក់បានតែម្តង។ ដកហូតថ្នាំបាន ម្សៅក្រាម ពណ៌ស ចំនួន៣កញ្ចប់ ទម្ថន់ស្មើ៥.៧៨។
បច្ចុប្បន្នជនសង្ស័យនិងថ្នាំញៀន ត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់