សៀមរាបៈ លោកវរសេនីយ៍ឯក សំ សុជាតិ ស្នងការរងទទួលបន្ទុកអគ្គិភ័យ បានប្រាប់ Post News ថាមានករណីភ្លើងឆេះតូបលក់កាហ្វេ នឹងតូបលក់បន្លែ នៅជាប់គ្នា ផ្អើលទាំងថ្ងៃព្រឹក។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១០និង៤០នាទី ថ្ងៃទី២៤ ខែឧសភាឆ្នាំ២០១៧ នៅចំណុចខាងក្រោយផ្សារសាមគ្គី ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
លោកវរសេនីយ៍ឯក សំ សុជាតិ បានបញ្ជាក់ពីមូលហេតុ ឆេះចេញពីតូបលក់បន្លែ តាមការសន្និដ្ឋានបឯមទុស្សេខ្សែភ្លើង។
ករណីនេះ ប្រើឡានទឹក៦គ្រឿង និងប៉េអឹម ៣គ្រឿង នគរបាល៣គ្រឿង។
ឥឡូវនេះគ្រប់គ្រងបានទាំងស្រុងហើយ៕
មតិយោបល់