ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតថ្នាំញៀនជិត៣០គ្រាប់!

បាត់ដំបង: បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១០ និង២៥នាទី ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧នៅចំណុចក្រុមទី១ ភូមិអូរថ្មី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពី លោកវរសេនីយ៍ទោ សុង សុភ័ក្រ្ត អធិការនគរបាលស្រុកភ្នំព្រឹក លោកវរសេនីយ៍ត្រី សារ៉ត វិសេដ្ឋ និងលោកអនុសេនីយ៍ទោ ហេង បារាំង អធិការរងនគរបាលស្រុកភ្នំព្រឹកបានដឹកនាំ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពេជ្រចិន្តា បានធ្វើការបង្រ្កាបជាក់ស្តែង ដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ផាន សារ៉ាវុធ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិឃុំខាងលើ។

ក្នុងនោះសមត្ថកិច្ចដកហូតបាន វត្ថុតាងចាប់យករួមមាន៖ ថ្នាំគ្រាប់សញ្ញាWY លើគ្រាប់ថ្នាំពណ៌ស្លាទំ រាងមូលសំប៉ែតសង្ស័យមានសាធាតុញៀនចំនួន២៥គ្រាប់ រួមនឹងឧបករណ៍ប្រើប្រាស់និងវេចខ្ចប់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តបាត់ដំបងដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់