កីឡាករ Arjen Robben បានបង្ហើបឲ្យដឹងថា គាត់សង្ឈឹមថាអាចនឹងធ្វើកុងត្រាសារជាថ្មីជាមួយនឹងក្លិប Bayern Munich ដោយពន្យាពេលរហូតដល់ឆ្នាំ ២០១៥ ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ សារព័ត៌មាន Skysport ។
កីឡាករវ័យ ២៩ ឆ្នាំ សញ្ជាតិហូឡង់ រូបនេះកំពុងមានបញ្ហារបួសជាច្រើនដែលកំពុងតែរំខាន គាត់រហូតក្នុងការបង្ហាញខ្លួន ក្នុងជំនួបប្រកួតផ្សេងៗ ។
កីឡាករ Robben បានប្រាប់ដល់កាសែត Sudddeutsche Zeitung ឲ្យដឹងថា ខ្ញុំមានអារម្មណ៍ថា ខ្ញុំអាចលេង ជាមួយនឹងក្លិប យ៉ាងហោចណាស់ក៏ពីរ ទៅ ៣ ឆ្នាំទៀតដែរ។ លោកបានបន្ថែមទៀតថា ក្លិបនេះល្អណាស់ ដោយដឹងពីសមត្ថភាពរបស់ខ្ញុំ ។
កីឡាករសញ្ជាតិដាណឺម៉ាករូបនេះ បានចាប់ផ្តើមលេងឲ្យក្លិបអាល្លឺម៉ង់ Bayern Munich ចាប់តាំងពីឆ្នាំ ២០០៩ ដោយជួយឲ្យក្លិបឈ្នះពាន់រង្វាន់ Bundesliga ពីរដងជាប់គ្នា និង Champions League ម្តងផងដែរ៕
មតិយោបល់