ព័ត៌មានជាតិ

ឃាត់ខ្លួនមនុស្សប្រុសស្រី២នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន

ភ្នំពេញ: សមត្ថកិច្ចខណ្ឌសែនសុខសហការជាមួយសមត្ថកិច្ចប៉ុស្តិ៍ភ្នំពេញថ្មីឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ ដកហូតបានក្រាមសថ្លាសង្ស័យជាគ្រឿងញៀន១កញ្ចប់ល្មមរួមទាំងសម្ភារ:សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវលំ ស្ថិតក្នុងផ្ទះសំណាក់យីហោ ស្កាយ ក្រុមទី៧ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យប្រុសស្រីទាំង២នាក់នោះទី១ឈ្មោះ កុយ សុភ័ក្រ ភេទប្រុសអាយុ២៧ឆ្នាំ មុខរបរមិនប្រាកដ ស្នាក់នៅមិនប្រាកដ មានស្រុកកំណើតនៅភូមិរំដួល ឃុំគ ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងទី២ឈ្មោះ វង់ ពេជ្យម៉ូនីកា ភេទស្រី អាយុ២២ឆ្នាំ មុខរបរមិនពិត ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិរំលិច ឃុំបាកាន ស្រុកបាកាន ខេត្តពោធិ៍សាត់។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមនឹងវត្ថុតាងត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការតាមនីតិវិធីនៅពេលក្រោយ៕

//youtu.be/7ko58YzKv4c

មតិយោបល់