ព័ត៌មានជាតិ

Real Madrid នឹង​ទិញយក Javier Hernandez ពី Manchester United ក្រោយ​ចប់​កិច្ចសន្យាខ្ចី​ជើង​

​ក្លិប​អធិរាជ​ស​Real Madrid បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ចង់​ទិញ​យក​ខ្សែប្រយុទ្ធ Javier Hernandez ពី​ក្លិប​បិសាច​ក្រហម​ Manchester United ជា​ផ្លូវការ​បន្ទាប់ពី​ក្លិប​អេ​ស្ប៉ាញ​មួយ​នេះ​បាន​ខ្ចី​ជើង​រូបគេ ប៉ុន្តែ​ក្លិប​នេះ​ចង់ឲ្យ Manchester United ទម្លាក់​តម្លៃ​ខ្លួន​របស់ Hernandez ។​

​កីឡាករ​សញ្ជាតិ​មិច​ស៊ីកូ​រូប​នេះ​បង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អ​ចាប់តាំងពី​ផ្លាស់​មក​កាន់​ទឹកដី​Bernabeu ជា​លក្ខណៈ​ខ្ចី​ជើង ហើយ​រូបគេ​ស៊ុត​បញ្ចូល​ទី​បាន​ចំនួន​៣​គ្រាប់​សម្រាប់​ការ​ចូល​លេង​៤​ប្រកួត​នៅក្នុង​លី​ក ។​
​យោង​តាម​សារព័ត៌មាន​The Express បាន​ចុះផ្សាយ​ថា គ្រូបង្វឹក​Real Madrid លោក​Carlo Ancelotti បាន​សម្រេចចិត្ត​ទិញយក​កីឡាក​រវ័យ​២៦​ឆ្នាំ​នេះ​តែម្តង ប៉ុន្តែ​លោក​មិន​ព្រម​ចំពោះ​តម្លៃ​១៧​លាន​ផោន​ដែល ក្លិប​បិសាច​ក្រហម​ដាក់​ថ្លៃ​នោះទេ​។​គួរបញ្ជាក់​ថា ជាមួយគ្នា​នោះ ក្លិប​យក្ស​អ៊ីតាលី គឺ​សេះបង្កង់​Juventus ក៏​កំពុង​ចង់បាន​កីឡាករ​រូប​នេះ​ផង​ដែរ ៕​
Javier Hernandez

មតិយោបល់