ព័ត៌មានជាតិ

រម៉កដឹកទឹកកកបុកគូទរថយន្តឡង់គ្រីស័រស៊េរីទំនើប ពាក់ស្លាកលេខភ្នំពេញ2AP-5666 រងការខូចខាត!

​ភ្នំពេញ: រម៉កដឹកទឹកកកមួយគ្រឿងធ្ងន់ពេកជាន់ហ្រ្វាំងមិនជាប់ជ្រុលចង្កូតទៅបុកចំគូទរថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រពីក្រោយ បណ្តាលឲ្យរលាត់ថ្នាំបន្តិចបន្តួច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៩ ខែឧសភាឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AP5666 បើកបរពីទិសដៅពីជើងទៅត្បូង ហើយក៏មានរម៉កដឹកទឹកកកធ្វើដំណើរស្របទិសគ្នាពីក្រោយរថយន្តបានជ្រុលទៅបុកគូទរថយន្តពីក្រោយ។

ក្រោយពេលកើតហេតុនគរបាលចរាចរណ៍ខណ្ឌដង្កោចុះវាស់វែងនៅកន្លែងកើតហេតុ ដើម្បីឲ្យម្ចាស់រថយន្តនិងអ្នកម្ចាស់រម៉កចចារសងថ្លៃខូចខាតរថយន្តបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

មតិយោបល់