ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធនិងករណីរក្សាទុកជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

សៀមរាប ៖ នៅថ្ងៃសៅរ៍ ៣រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២២ វេលាម៉ោង០៧ និង៣០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជ្រាវ ចុះបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ នៅចំនុចបន្ទប់ជួលពីរកន្លែងផ្សេងគ្នាស្ថិតនៅភូមិ បន្ទាយចាស់ សង្កាត់ស្លក្រាម និងភូមិតាចេក សង្កាត់ជ្រាវ ក្រុង/ ខេត្តសៀមរាប ។

ក្នុងប្រតិបត្តិការបង្រ្កាបនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ១-ឈ្មោះ ប្រុស សំបូរ ភេទប្រុស ឆ្នាំកំណើត ១៩៩៣ ជនជាតិខ្មែរ មុខរបរ ធ្វើស្លាក់យីហោ មានទីលំនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ពីបទ(មានសារធាតុញៀននៅក្នុងខ្លួន) ។ ២-ឈ្មោះ ហ៊ឹម កែនសារ៉ាក់ ហៅង៉ែង ភេទប្រុស ឆ្នាំកំណើត ១៩៨៨ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប (មានសារធាតុញៀននៅក្នុងខ្លួន) ។

វត្ថុតាងដកហូតរួមមាន ៖ ម្សៅមេតំហ្វេតាមីនចំនួន ១៤កញ្ចប់ និងថ្នាំគ្រាប់ (WY)កន្លះគ្រាប់ ស្មើនឹងទម្ងន់១៦.៣៦ក្រាម(ទម្ងន់សុទ្ធ), ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០១គ្រឿង, សម្ភារ:វេចខ្ចប់ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងទូរស័ព្ទដៃចំនួន០២គ្រឿង ។

បច្ចុប្បន្នជនសង្ស័យព្រមទាំងវត្ថុតាងត្រូវបានកម្លាំងការិយាល័យជំនាញបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបដើម្បីបន្ដនីតិវិធី ៕

មតិយោបល់