ព័ត៌មានជាតិ

First News៖រម៉កកង់បីបុករថយន្តកុងតឺន័របណ្តាលឲ្យមនុស្ស៥នាក់របួសធ្ងន់ស្រាលនៅមុខវត្តព្រះពុទ្ធអណ្តែត

កណ្ដាល: តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post Newsប្រចាំខេត្តកណ្តាល បានឲ្យដឹងថាខណ:នេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរម៉កកង់បី និងរថយន្តកុងតឺន័រ បានបើកបុកគ្នាពេញទំហឹង បណ្តាលឲ្យភាគីខាងរម៉កកង់បីរបួសធ្ងន់ស្រាល៥នាក់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណជា៣និង២០នាទីរសៀល ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុចមុខវត្តព្រះពុទ្ធអណ្តែត ផ្លូវជាតិលេខ២ ក្នុងសង្កាត់ព្រែកហូ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ព័ត៌មានលម្អិត យើងនឹងផ្សាយជូនបន្តទៀត ក្នុងក៏មានការផ្សាយផ្ទាល់នៅលើផេក Post News Media ផងដែរ៕

មតិយោបល់