ថៃៈ ខណៈភ្លៀងខ្លាំងនៅតែបន្តធ្លាក់ឥតឈប់ តាំងពីយប់ថ្ងៃពុធរហូតដល់ព្រឹកថ្ងៃព្រហស្បតិ៍នេះ បានបបង្កឲ្យផ្លូវសំខាន់ៗជាច្រើន នៅក្នុងទីក្រុងបាងកក ត្រូវបានជន់លិច។ នេះបើយោងតាមរយៈ សារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៧។
នាយកដ្ឋានប្រព័ន្ធបង្ហូរលូនៃមជ្ឈមណ្ឌលការពារទឹកជំនន់ បានរាយការណ៍ថា ព្យុះភ្លៀង បានវាយប្រហារក្នុងរាជធានី នៅវេលាម៉ោងប្រមាណជា ១១ យប់ថ្ងៃពុធ ដោយបាននាំយកទឹកភ្លៀងយ៉ាងច្រើន ចូលមកកាន់ទីក្រុងបាងកក និងសង្កាត់ Thon Buri នៃទន្លេចៅប្រាយ៉ា។
មកទល់ពេលនេះ តំបន់មួយចំនួន គឺទឹកមិនទាន់ស្រកអស់នៅទ្បើយទេ ខណៈដែសាលាខ្លះ ត្រូវបានប្រកាសបិទទ្វារ ផងដែរ៕

មតិយោបល់