ព្រះសីហនុ: ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នងស្មើនឹង៧គ្រួសារ នៅម៉ោង៩:៣០នាទីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ នៅចំនុចផ្លូវប៊េតុង កែងអារីស្តុន ស្ថិតក្នុងក្រុម១៧ភូមិ៤ សង្កាត់៤ ក្រុងពះសី។
ប្រភពឲ្យដឹងថា ផ្ទះជនរងគ្រោះដោយអគ្គិភ័យ ទី១: ជញ្ជាំងឈើប្រក់ស័ង្កសី ទំហំ ៨មx១០ម ឆេះទាំងស្រុង និងម៉ូតចំនួន ៣គ្រឿង៖ ១/-ម៉ូតូម៉ាក ឃ្លីក (CLIK) ពណ៌ខ្មៅ ស្លាកលេខ ព្រះសីហនុ 1E-0277 ២/-ម៉ូតូម៉ាក អ៊ែរ ប៊្លែក (AIR BLADE) ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1O-6659 ម្ចាស់ឈ្មោះ អ៊ន ឆឹក ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ រត់តុតុ(កង់បី)។ ៣/-ម៉ូតូម៉ាក ហៃយ៉ាតេ ពណ៌ក្រហម គ្មានស្លាកលេខ ម្ចាស់ឈ្មោះ សេម ធិម ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ កម្មករសំណង់។
-ផ្ទះទី២: ជញ្ជាំងឈើ ដំបូងហ្វីប្រូស៊ីម៉ង់ត៍ ទំហំ៦មx១០ម ឆេះទាំងស្រុង ម្ចាស់ឈ្មោះ ឈុយ ជ័យ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ រត់ម៉ូតូ។
-ផ្ទះទី៣: ជញ្ជាំងឈើ ដំបូលហ្វីប្រូស៊ីម៉ង់ត៍ ទំហំ ៦មx១០ម ឆេះទាំងស្រុង ម្ចាស់ឈ្មោះ ពេល សុភ័ក្ត្រ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ រត់ម៉ូតូ ។
មូលហេតុតាមការរាយការណ៍របស់ម្ចាស់ផ្ទះទី១ ឈ្មោះ អ៊ន ឆឹក ថាអគ្គិភ័យឆេះ ដោយសារឆាបចេញពីដបសាំងពេលគាត់កំពុងចាក់សាំងម៉ូតូ។
ប្រតិបត្តិការខាងលើនេះ កម្លាំងអន្តរាគមន៍ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៦គ្រឿង ក្នុងនោះ កងរាជអាវុធហត្ថខេត្ត៣គ្រឿង និងរថយន្តនគរបាលស្នងការខេត្ត៣គ្រឿង៕
មតិយោបល់