ព័ត៌មានជាតិ

ករណីបុរសជនជាតិថៃម្នាក់ ផឹកស្រាស្រវឹងបង្កហិង្សាក្នុងគ្រួសារ និងប្រើប្រាស់អាវុធខ្លី ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ព្រះសីហនុៈ កាលពីវេលាម៉ោង ២និង១០នាទីរំលងអធ្រាត្រឈាមចូលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ មានករណីហិង្សាក្នុងគ្រួសារ បង្កឡើងដោយបុរសជាជនជាតិថៃផឹកស្រវឹង និងប្រើអាវុធខ្លី ។

ជនបង្កឈ្មោះ ប៊ុនម៉ា ប៊ុនមី ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិថៃ មុខរបរតៃកុងទូក (បើកទូកឲ្យក្រុមហ៊ុនថៃ) ទីលំនៅបច្ចុប្បន្នភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ករណីនេះជនបង្កត្រូវសមត្ថកិច្ចឃាត់ខ្លួនតាមបណ្ដឹងរបស់ឈ្មោះ ជិន ឡាន់ ជាប្រពន្ធ អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ ទីលំនៅបច្ចុប្បន្នភូមិឃុំជាមួយគ្នា ។

ជនបង្កត្រូវសមត្ថកិច្ចឃាត់ខ្លួន កសាងសំណុំរឿង ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕

មតិយោបល់