ព័ត៌មានជាតិ

ខណ្ឌពោធិ៍សែនជ័យ! ម៉ោង១និង៣០នាទីទើបមានភ្លើងវិញ

ភ្នំពេញៈ យោងតាមការជូនដំណឹងរបស់អគ្គិសនីកម្ពុជា បានឲ្យដឹងថា ករណីដាច់ចរន្តពីអនុស្ថានីយទី4(GS4-F7) មូលហេតុបណ្តាលមកពីមានកំហូចខ្សែបណ្តាញតង់ស្យុងមធ្យម(MV) ក្រោមដី ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដែលស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ភូមិជីសាក់ ភូមិជ្រៃកោង ភូមិព្រៃល្វា ភូមិត្រពាំងថ្លឹង ភូមិថ្មគោល ភូមិព្រៃសណ្ដែក ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនប្រើប្រាស់ឡើងវិញនៅមុនវេលាម៉ោង ១និង៣០នាទីរសៀល។

មតិយោបល់