ភ្នំពេញៈ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១១និង៣០នាទី ប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចមានស្ថានទម្ងន់ទោស (ឆក់យកកាបូប) ចំណុចតាមផ្លូវ១៩២៨ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ពៅ សុខវឌ្ឍនា ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (មានសារធាតុញៀន) ។
សម្ភារៈបន្សល់ទុក៖ ម៉ូតូ០១គ្រឿងម៉ាកស្កុបពី ពណ៌ស ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ1GK-2192 របស់ជនសង្ស័យ
ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះជាជនបរទេសបានជិះម៉ូតូកង់បី ធ្វើដំណើរតាមផ្លូវ១៩២៨ ដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យម្នាក់ ជិះម៉ូតូម្នាក់ឯងមកជិតម៉ូតូកង់បី រួចធ្វើសកម្មភាពឆក់យកកាបូបពីជនរងគ្រោះ ហើយជនសង្ស័យបានជិះម៉ូតូគេចខ្លួន តែត្រូវប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវឃើញស្រែកថា ចោរៗ ដល់ចំណុចផ្លូវ១០០៣ បានជួបជាមួយកម្លាំងល្បាតប៉ុស្តិ៍ភ្នំពេញថ្មី ឃើញហេតុការណ៍ ធ្វើការដេញតាមចាប់បានជនសង្ស័យខាងលើ យកមកធ្វើការសាសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង ៕
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕


មតិយោបល់