ព័ត៌មានជាតិ

ប្តីចូលគុកប្រពន្ធចូលពេទ្យ! ក្រោយផ្ទុះហិង្សាក្នុងគ្រួសារ

ប៉ៃលិនៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មប្រើហិង្សាវាយប្រពន្ធ បណ្តាលឲ្យរងរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ នៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឃិត មុំ អាយុ២៨ឆ្នាំ និងជនសង្ស័យជាប្តីមិនស្គាល់ឈ្មោះ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនសង្ស័យខាងលើដែលជាប្តីរបស់ជនរងគ្រោះបានប្រើហិង្សាវាយទៅលើប្រពន្ធបែកភ្នែក ហើយជនរងគ្រោះបានជិះម៉ូតូមកប្តឹងសមត្ថកិច្ចឲ្យទៅជួយចាប់បុរសជាប្តី៕

មតិយោបល់