ព័ត៌មានជាតិ

ទៀតហើយ! សមត្ថកិច្ចបង្ក្រាបបានជនជាតិវៀតណាមម្នាក់ ដកហូតថ្នាំញៀន៥គីឡូ និង១០០០គ្រាប់!

ព្រៃវែងៈ លោកឧត្តមសេនីយ៍ទោ ស្រេង ជា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានប្រាប់Post News មុននេះបន្តិចថា កម្លាំងនគរបាលខេត្តព្រៃវែង បានធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀន លក្ខណៈទ្រង់ទ្រាយធំមួយ ដោយធ្វើការឃាត់ខ្លួនបានជនជាតិវៀតណាមម្នាក់ ដកហូតថ្នាំញៀនចំនួន៥គីឡូ និង១០០០គ្រាប់ដែលជាការបង្ក្រាបមិនធ្លាប់មានសម្រាប់ខេត្តព្រៃវែង។

ការបង្ក្រាបនេះបានធ្វើឡើងកាលពីល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចបន្ទាយចក្រី ក្នុងភូមិកគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង ។

លោកឧត្តមសេនីយ៍ទោ ស្រេង ជា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងបានបន្តថា ជាលទ្ធផលនៃការបង្ក្រាបនេះដែរ សមត្ថកិច្ចធ្វើការឃាត់ខ្លួន បានបុរសជនជាតិវៀតណាមម្នាក់ មានអាយុ២១ឆ្នាំ ដែលគ្រឿងញៀនទាំងនេះ ត្រូវបានជនសង្ស័យខាងលើដឹកតាមរថយន្តចេញពីភ្នំពេញ ឆ្ពោះឆ្លងកាត់ភូមិសាស្ត្រខេត្តព្រៃវែង ក៏ត្រូវសមត្ថកិច្ចឆ្មក់បង្ក្រាបបានតែម្តង ដោយធ្វើការដកហូតបានថ្នាំញៀនរហូតដល់ ៥គីឡូក្រាម និង១០០០គ្រាប់ផងដែរ ហើយគ្រឿងញៀនទាំងនេះ សមត្ថកិច្ចនិងសហការជាមួយនគរបាលជំនាញ ធ្វើតេស្តពិនិត្យបន្ថែមទៀតផងដែរ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យរួមនិងវត្ថុតាង ទៅកាន់សាលាដំបូងខេត្តព្រៃវែង​ចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់