ព័ត៌មានកីឡា

ខេមបូឌានថាយហ្គឺរ នាំចូលកីឡាករវ័យ ១៩ ឆ្នាំម្នាក់

ក្លិបបាល់ទាត់ ខេមបូឌានថាយហ្គឺរ បាននាំចូលកីឡាករយុវជនរបស់ក្លិប ណាហ្គាវើល ម្នាក់ដើម្បីមកពង្រឹងក្រុមផ្នែកការពារ នេះបើតាមទំព័រហ្វេសប៊ុកក្លិបផ្ទាល់បានបង្ហោះថ្មីៗនេះ។

កីឡាករ លី អាលីហ្វីន ជាអតីតកីឡាករយុវជនអាយុក្រោមអាយុ ១៩ឆ្នាំ របស់ក្លិបណាហ្គា បាននិយាយថា៖« ពេលនៅក្មេងអាយុ ១៨ឆ្នាំ តែងតែគិតស្រមៃថាថ្ងៃណាមួយខ្ញុំនឹងអាចក្លាយជាកីឡាករកម្ពុជាអាជីពមួយរូប ហើយ ក្លិបខេមបូឌានថាយហ្គឺរគឺជាក្លិបក្នុងសុបិន្តរបស់ខ្ញុំតាំងពីមុន។ ម្យ៉ាងទៀតដោយសារនៅក្លិបខេមបូឌានថាយហ្គឺរមានកីឡាករល្អៗនឹងបទពិសោធន៍ច្រើន ហើយខ្ញុំគិតខ្លួនឯងផ្ទាល់ក៍អាចធ្វើអោយដូចពួកគាត់បានដែរនៅថ្ងៃំណាមួយ»។

ចំនុចពិសេសរបស់កីឡាករវ័យក្មេងនេះ គឺពូកែការពារមិនអោយគូរប្រកួតដណ្ដើមបាល់បាន៕

មតិយោបល់