ព័ត៌មានជាតិ

First News៖ មុននេះបន្តិចមានគ្រោះថ្នាក់ចរាចរណ៍ស្លាប់និងរបួស៤នាក់ទៀតហើយ នៅអង្គក្រសាំង

តាកែវ: តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មុននេះបន្តិច មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូូូតូសង់០១៥ ចំនួន២គ្រឿងបើកបរបញ្ច្រាសទិសគ្នា បានបុកគ្នាពេញទំហឹង រហូតបណ្តាលឲ្យមានមនុស្ស២នាក់ស្លាប់ និង២នាក់ទៀតរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងប្រហែល៣រសៀល ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវលេខ១២៩ ក្នុងភូមិអង្គក្រសាំង ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ព័ត៌មានលម្អិត យើងនឹងផ្សាយជូនបន្តទៀត៕

មតិយោបល់