កណ្តាលៈ មានករណីហិង្សារក្នុងគ្រួសារមួយកើតឡើងថ្ងៃទី០៧ ខែកក្ដដា ឆ្នាំ ២០១៩ វេលាម៉ោង៣និង២០នាទី នៅចំណុចផ្ទះ សាន់ ពៅ ស្ថិតក្នុងភូមិព្រែកតាដុល ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្ដាល ។
ជនរងគ្រោះ០១នាក់មានឈ្មោះសាន់ ពៅ ភេទ ស្រី អាយុ ៥២ ជនជាតិ ខ្មែរ មានទីលំនៅ
ភូមិ -ឃុំកើតហេតុ មុខរបរ កសិករ ។
រងរបួសថ្ពាល់ខាងធ្វេង ភ្នែកខាងស្វេង និងបាក់ធ្មេញមុខពីរ។
ចំណែកជនសង្ស័យ០១នាក់ត្រូវជាប្ដីឃាត់ខ្លួនមានឈ្មោះស៊ឹម នឿន ភេទ ប្រុស អាយុ ៥២ឆ្នាំ មានទីលំនៅ ភូមិ-ឃុំកើតហេតុ មុខរបរ ធ្វើសំណង់ ។
តាមប្រភពព័ត៌មាននៅពេលកន្លងមកជនសង្សយ័ជាប្ដីរបស់ជនរងគ្រោះបានផឹកស្រា ស្រវឹងជាប្រចាំ ហើយតែងតែរករឿងនិងវាយជនរងគ្រោះ ជាញឹកញាប់ ។ លុះមកដល់ថ្ងៃកើតហេតុត្រូវនិងថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០១៩ ពេលព្រឹកជនសង្សយ័ជាប្ដី បានចេញទៅធ្វើសំណង់ រហូតដល់វេលាម៉ោងកើតហេតុ ក៏ត្រលប់មកវិញក្នុងសភាពស្រវឹង រួចបានដេកនៅលើគ្រែក្រោមផ្ទះ ។ នៅពេលនោះជនរងគ្រោះបាន និយាយជាមួយកូនស្រីគាត់ឈ្មោះនឿម កញ្ញាថាកូនផឹកថ្នាំផងព្រោះខ្លួនឈឺផង ហើយដោយលឺ កូននិយាយ គ្នាជាមួយម្ដាយ ជនសង្សយ័ក៏ចាប់ផ្ដើមខឹងរករឿងប្រពន្ធ ថាប្រដៅកូនអោយមើលងាយគាត់(ជនសង្ស័យ) ។
បានបន្តិចក្រោយមក ជនរងគ្រោះបានដើរ មកមុខផ្ទះជនសង្សយ័ជាប្តីដើរតាម ក្រោយរួចចាប់បោចសក់ជនរងគ្រោះផ្ដួលទៅលើដី និងចាប់ ញ៉ុកដីចូលមាត់ ប្រពន្ធក៏ខាំដៃប្ដីទាញដៃចេញក៏បាក់ធ្មេញតែម្ដង ភ្លាមនោះជនសង្ស័យក៏បានវាយជនរងគ្រោះជាច្រើន ដៃត្រូវចំភ្នែកខាងស្ដាំបណ្តាលឲ្យជាំ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានចាប់ឃាត់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋានដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់