ព័ត៌មានជាតិ

កុងតឺន័រសណ្តោងរ៉ឺម៉ក បុកគូទរថយន្តហាយលែនឌ័រ បណ្តាលឲ្យខូចខាតយ៉ាងដំណំ

កណ្តាល: ថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង១២និង៥៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្តកុងតឺន័រសណ្តោរ៉ឺម៉ក បុកគូទរថយន្ត HIGH LANDER បណ្តាលឲ្យរងការខូចខាត នៅលើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានរថយន្តកុងតឺន័រមួយគ្រឿងម៉ាក HYUNDAI ពណ៌ស សណ្តោងរ៉ឺម៉ក ពាក់ផ្លាកលេខ ភ្នំពេញ 3A 45.69 បើកបរដោយឈ្មោះ ម៉ា វ៉េងរុង ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិព្រែកជុប ឃុំត្នោត ស្រុកកណ្តៀង ខេត្តតាកែវ បើកបរទិសដៅអ្នកលឿង ទៅភ្នំពេញ ។ លុះពេលបើកបរមកដល់ចំណុចកើតហេតុបានបុកគូទរថយន្ត១គ្រឿងម៉ាក TOYOTA HIGH LANDER ពណ៌ទឹកមាស ពាក់ផ្លាកលេខភ្នំពេញ 2AW.38.28 បើកបរដោយឈ្មោះ សិទ្ឋិ វុទ្ឋី ភេទប្រុស អាយុ៧១ឆ្នាំ រស់នៅភូមិកោះចម្រើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល បណ្តាលឲ្យរងការខូចខាត ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ និងធ្វើការវាស់វែងយកវត្ថុតាងទាំងពីរគ្រឿ ទៅរក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីរង់ចាំការដោះស្រាយគ្នា តាមនីតិវិធីផ្លូវច្បាប់ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្តាលឲ្យនរណាម្នាក់ រងគ្រោះថ្នាក់ក្នុងហេតុការណ៍ខាងលើនោះទេ ៕

មតិយោបល់