ព័ត៌មានសុខភាព

មិនចាំបាច់ ប្រើកែវភ្នែក ខនធេកលេន ជំនួយ ក្រោយទម្លាប់ទទួលទានអាហារ ៣មុខនេះ

បរទេស: កែវភ្នែកភ្លឺថ្លា គឺជាបំណងប្រាថ្នារបស់មនុស្សគ្រប់រូប មិនមែនតែបុរស ប៉ុន្តែពិសេសស្ត្រី ចំពោះការចង់បាន ប្រស្រីភ្នែកស្រស់បស់ ឬត្រូវប្រើប្រាស់កញ្ចក់កែវភ្នែកសិប្បនិម្មិត ខនធេកលេន យកមកពាក់ជំនួយ សោភណ្ឌភាពសម្រស់ អាចជាជម្រើសមួយ ក្នុងចំណោមគ្មានជម្រើស។

ប្រសិនបើចង់ឱ្យ កែវភ្នែកភ្លឺថ្លា បណ្តាអាហារខាងក្រោមនេះ អាចជួយបាន៖

ធញ្ញជាតិសម្បករឹង: ដូចជា គ្រាប់ស្វាយចន្ទី និងសណ្តែវ៉ុលណាត់ ជាដើម។ ធញ្ញជាតិប្រភេទនេះ សុទ្ធតែសម្បូរទៅដោយសារជាតិ អូមេហ្គា៣ ជាសមាសធាតុផ្សំ ដ៏សំខាន់ សម្រាប់ជំនួយទឹកភ្នែក។ ខណៈទទួលទានកាន់តែច្រើន ទឹកភ្នែកក៏បានច្រើន រីឯកែភ្នែក ពេលមានទឹកភ្នែកមកទ្រទ្រង់ ទើបស្អាតភ្លឺថ្លា ទៅតាមហ្នឹងឯង។

3915751374_eb38658905_o

ផ្លែចេក: អត្ថប្រយោជន៍ ដែលទទួលបានមកពីការទទួលទាន ចេក មិនមែនធម្មតា ដូចការរកទិញផ្លែចេក យកមកទទួលទានឡើយ ពីព្រោះផ្លែឈើធម្មជាតិប្រភេទនេះ មាន ប៉ូតាស្យូម ខ្ពស់ ជួយឱ្យរាងកាយ រក្សាប្រភពទឹកបានល្អ ប្រសិនបើមានអាការៈ ភ្នែកស្ងួត នឹងត្រឡប់មកជាមានសំណើម មួយប៉ព្រិចភ្នែក និងបង្អាក់សភាពក្រហាយ ទៀតផង។

20140409001608_0

ប្រេងគ្រាប់លីនីន: អាចជារឿងថ្មីស្រឡាង សម្រាប់ក្រុមអាហារ ទទួលទានប្រចាំថ្ងៃ ដើម្បីសុខភាព ប៉ុន្តែអាហារប្រភេទនេះ មានសារៈប្រយោជន៍មែនទែន មិនគួរមើលរំលង ពីព្រោះប្រេងគ្រាប់លីនីន ឬប្រេងក្រចៅ សំបូរអាស៊ីដវីតាមីន ដ៏សំខាន់ ដែលជួយឱ្យរាងកាយ បឺតស្រូបយក អាស៊ីដខ្លាញ់ អូមេហ្គា៣ បានយ៉ាងល្អប្រសើរបំផុត។ ចូរសាកល្បងទទួលទានឱ្យបាន ១ស្លាបព្រាបាយ ក្នុង ១ថ្ងៃ។

flaxseed-oil

គួរបញ្ជាក់ថា ទន្ទឹមនឹងហ្នឹង ត្រីសមុទ្រទឹកជ្រៅ រួមានដូចជា ត្រីធូណា ឬត្រីសាម៉ុង គឺជាអាហារសមុទ្រមួយប្រភេទ ដែលសំបូរទៅដោយ អូមេហ្គា៣ មិនត្រឹមជួយបំប៉នកែវភ្នែក ប៉ុន្តែក៏ជួយបំប៉នខួរក្បាល ឱ្យចងចាំបានល្អ ផងដែរ៕

fish

មតិយោបល់