ព័ត៌មានជាតិ

អុញ! បើកកង់បីដឹកភ្ញៀវបរទេសនិងខ្មែរបើកលឿនពេកដល់ផ្លូវបែកជា៤ ត្រូវរថយន្តម៉ាស្តាបុកពេញទំហឹងរបួសធ្ងន់២នាក់!

ភ្នំពេញ: បុរសម្នាក់បើករម៉កកង់បីក្នុងល្បឿងលឿន មកដល់ផ្លូវបំបែកជា៤ ជាន់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកនឹងរថយន្ដពេញទំហឹង បណ្ដាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៥០នាទី យប់ឈានចូលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧ ស្ថិតតាមបណ្ដោយផ្លូវព្រះនរោត្ដម ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរម៉កកង់បី បើកបរដោយបុរសម្នាក់ កំពុងដឹកភ្ញៀវបរទេសម្នាក់និងខ្មែរម្នាក់ តាមបណ្ដោយផ្លូវ១៤៤ កែងនឹងផ្លូវព្រះនរោត្ដម លុះដល់ផ្លូវបំបែកជា៤ ក៏មានរថយន្ដមួយគ្រឿងម៉ាកម៉ាស្ដា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2X-2524 បើកបរដោយបុរសម្នាក់ បានបុកចំពេញមួយទំហឹង បណ្ដាលឲ្យរម៉កកង់បីក្រឡាប់ផ្ងារជើងឡើងលើតែម្ដង។ចំណែកម្ចាស់រថយន្ដបានចុះពីរថយន្ដរត់គេចខ្លួនបាត់ស្រមោលដោយបន្សល់ទុករថយន្ដនៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកអន្ដរាគមន៍និងកន្លែងកើតបានទំនាក់ទំនងទៅកាន់សមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង យករថយន្ដនិងរម៉កកង់បីទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីដោះស្រាយពេលក្រោយតាមផ្លូវច្បាប់៕

មតិយោបល់