បាត់ដំបងៈ ភ្នាក់ងារPost News ប្រចាំខេត្តបាត់ដំបង បានរាយការណ៍មកថា មានករណីគ្រោះចររាចរណ៍បង្កឡើងរវាងរថយន្ត និងម៉ូតូ បើកបរក្នុងទិសដៅបញ្រ្ចសគ្នា បណ្ដាលឲ្យមានមនុស្សស្លាប់ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងប្រជាពលរដ្ឋ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុចក្រុម ២៣ ភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ហេតុការណ៍នេះកើតឡើងបណ្ដាលមកពីភាគីខាងរថយន្តបើកបរមិនប្រកាន់ស្ដាំបានបុកជាមួយម៉ូតូពេញទំហឹង បង្កឲ្យមានបុរសម្នាក់ស្លាប់បាត់បង់ជីវិត ហើយរថយន្តនិងម៉ូតូរងការខូចខាត។
ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងនាំយករថយន្តនិងម៉ូតូ រក្សាទុករង់ចាំការដោះស្រាយគ្នាពេលក្រោយ។ ចំណែកសាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕


មតិយោបល់