ឧត្តរមានជ័យៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ជម្លោះក្នុងគ្រួសារមួយដោយបុរសជាប្តីប្រើហិង្សាវាយប្រពន្ធ រួចដុតផ្ទះចោល។
កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិអូរខ្លាឃ្មុំ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ជនសង្ស័យខាងលើមានឈ្មោះ ភាព សុផា អាយុ៣៥ឆ្នាំ។ ចំណែកជនរងគ្រោះឈ្មោះ ចិន សុច ជាប្រពន្ធ មានកូនចំនួន៥នាក់។
ផ្ទះដែលឆេះនោះមានទំហំ ៣ម៉ែត្រគុណ៤ម៉ែត្រ ក្រោយពីកើតហេតុ ជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ៕
មតិយោបល់