ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចឃាត់ខ្លួនអ្នកលក់នំប៉ាវម្នាក់តាមដីកាបង្គាប់ឲ្យនាំខ្លួន

ភ្នំពេញ: កាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០១៩ វេលាម៉ោង១០និង០០ នាទី កម្លាំងការិយាល័យ បានចាប់ឃាត់ខ្លួនជនសង្ស័យចំនួន ១ នាក់ នៅចំណុច ផ្លូវលេខ១៤៦ កែងផ្លូវ២២១ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពីបទ ធ្វើឲ្យខូចខាតដោយចេតនា ប្រព្រឹត្តនៅផ្ទះលេខ៥២C ផ្លូវ២០៩A(បុរីវិមានភ្នំពេញ៥៩៨)សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៧ តាមដីកាបង្គាប់ឲ្យនាំខ្លួន លេខ ៥០៥«ច១» ដ.ច.ន ចុះថ្ងៃទី ២៨-២៩ ខែកញ្ញា ឆ្នាំ ២០១៧ ចេញដោយលោកថាន់ ឡេង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បញ្ជូនមកការិយាល័យចាត់ការតាមនីតិវិធី មានឈ្មោះ ឈ្មោះ ឡាំ ម៉េងហៃ ភេទ ប្រុស អាយុ ៥៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់នំប៉ាវ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ៣៦Z ផ្លូវលេខ ១៣៨ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ

បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

 

មតិយោបល់